ហូសេ 4:4-10 KHSV

4 ប៉ុន្តែ បូជា‌ចារ្យ​អើយ មិន​ត្រូវ​ឲ្យ​នរណាជំទាស់ ឬ​ស្ដី​បន្ទោស​ប្រជា‌ជន​ឡើយដ្បិត​យើង​ចោទ​ប្រកាន់​តែ​អ្នក។

5 នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួលនៅ​ពេល​យប់ ព្យាការី​ជំពប់​ដួល​ជា​មួយ​អ្នកហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នកត្រូវ​វិនាស​ដែរ។

6 ប្រជា‌ជន​របស់​យើង​វិនាសព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើងយើង​នឹង​បណ្ដេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខ‌ងារជា​បូជា‌ចារ្យ​របស់​យើង​ទៀត​ដែរ។ដោយ​អ្នក​បាន​បំភ្លេច​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​អ្នកយើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។

7 ពួក​បូជា‌ចារ្យ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ប្រព្រឹត្តអំពើ​បាប​ប្រឆាំង​នឹង​យើងយើង​នឹង​ដូរ​កិត្តិយស​របស់​ពួក​គេឲ្យ​ទៅ​ជា​ភាព​អាម៉ាស់។

8 អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារតង្វាយ​លោះ​បាប​នៃ​ប្រជា‌ជន​របស់​យើងហើយ​សប្បាយ​ចិត្តដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។

9 បូជា‌ចារ្យ​ក៏​ដូច​ជា​ប្រជា‌ជន​ដែរយើង​នឹង​ដាក់​ទោស​ពួក​គេតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្តគឺ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណាយើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។

10 ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែតពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារតែ​មិន​បាន​ចម្រុង‌ចម្រើន​ទេដ្បិត​ពួក​គេ​បោះ​បង់​ចោល​យើងដែល​ជា​ព្រះ‌អម្ចាស់ ទៅ​ប្រព្រឹត្ត