1 បូជាចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ!ពូជពង្សអ៊ីស្រាអែលអើយ ចូរផ្ចង់ចិត្ត!ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់!គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ាអ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ
2 អ្នករាល់គ្នាជីករណ្ដៅដ៏ជ្រៅនៅគីទីមយើងនឹងវាយប្រដៅអ្នកទាំងអស់គ្នាពុំខាន។
3 យើងស្គាល់អេប្រាអ៊ីមយ៉ាងច្បាស់យើងមើលអ៊ីស្រាអែលធ្លុះទាំងអស់។អេប្រាអ៊ីមអើយ អ្នកបានប្រព្រឹត្តអំពើពេស្យាចារដែលធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។
4 អំពើដែលពួកគេប្រព្រឹត្តរារាំងពួកគេមិនឲ្យវិលត្រឡប់មករកព្រះរបស់ខ្លួនវិញបានឡើយដ្បិតពួកគេគិតតែពីប្រព្រឹត្តអំពើពេស្យាចារពួកគេពុំស្គាល់ព្រះអម្ចាស់ទេ។
5 អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯងអ៊ីស្រាអែល និងអេប្រាអ៊ីម ជំពប់ដួលព្រោះតែកំហុសរបស់ខ្លួនហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។
6 ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់ដោយយកចៀម និងគោទៅជាមួយដើម្បីថ្វាយយញ្ញបូជាតែពួកគេរកព្រះអង្គពុំឃើញឡើយព្រោះព្រះអង្គបោះបង់ចោលពួកគេហើយ។