12 រីឯយើងវិញ យើងប្រៀបបាននឹងអង្គែដែលស៊ីពួកអេប្រាអ៊ីមហើយដូចដំបៅស៊ីរូងពួកយូដា។
13 អេប្រាអ៊ីមឃើញរោគរបស់ខ្លួនយូដាក៏ឃើញដំបៅរបស់ខ្លួនដែរដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរីគេចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅអធិរាជប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នាឬព្យាបាលដំបៅអ្នករាល់គ្នាឲ្យជាសះបានឡើយ។
14 យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីមនិងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ីគឺយើងនេះហើយដែលហែកពួកគេរួចយើងចាកចេញទៅទាំងពាំពួកគេយកទៅជាមួយឥតមាននរណាអាចរំដោះពួកគេបានឡើយ។
15 យើងនឹងវិលទៅដំណាក់របស់យើងវិញរហូតទាល់តែពួកគេសារភាពថាខ្លួនខុសហើយស្វែងរកយើង។នៅពេលមានអាសន្នពួកគេនឹងវិលមករកយើងវិញជាមិនខាន។