ហូសេ 5:3-9 KHSV

3 យើង​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់យើង​មើល​អ៊ីស្រា‌អែល​ធ្លុះ​ទាំង​អស់។អេប្រាអ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។

4 អំពើ​ដែល​ពួក​គេ​ប្រព្រឹត្តរារាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រកព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ។

5 អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯងអ៊ីស្រា‌អែល និង​អេប្រាអ៊ីម ជំពប់​ដួលព្រោះ​តែ​កំហុស​របស់​ខ្លួនហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។

6 ពួក​គេ​នាំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយដើម្បី​ថ្វាយ​យញ្ញ‌បូជាតែ​ពួក​គេ​រក​ព្រះ‌អង្គ​ពុំ​ឃើញ​ឡើយព្រោះ​ព្រះ‌អង្គ​បោះ​បង់​ចោល​ពួក​គេ​ហើយ។

7 ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា។ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជាមហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។

8 ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ!ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា!ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន!បេន‌យ៉ាមីន ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!

9 នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​ដាក់​ទោសអេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។យើង​ប្រាប់​ដំណឹង​ដ៏​ពិត​ឲ្យ​កុល‌សម្ព័ន្ធ​នានានៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ជា​មុន។