ហូសេ 5:7-13 KHSV

7 ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា។ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជាមហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។

8 ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ!ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា!ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន!បេន‌យ៉ាមីន ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!

9 នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​ដាក់​ទោសអេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។យើង​ប្រាប់​ដំណឹង​ដ៏​ពិត​ឲ្យ​កុល‌សម្ព័ន្ធ​នានានៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ជា​មុន។

10 មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​ប្រៀប​បាន​នឹងអស់​អ្នក​ដែល​បង្ខិត​បង្គោល​របងយើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។

11 អេប្រាអ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោសហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិនព្រោះ​អេប្រាអ៊ីម​រត់​ទៅ​ពឹង‌ពាក់​លើ​អ្វីៗដែល​ឥត​បាន​ការ។

12 រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែដែល​ស៊ី​ពួក​អេប្រាអ៊ីមហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។

13 អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួនយូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរីគេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះចៅ​អធិរាជប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នាឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នាឲ្យ​ជា​សះ​បាន​ឡើយ។