1 អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក!ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។ព្រះអង្គបានធ្វើឲ្យពួកយើងរបួសព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញព្រះអង្គបានប្រហារពួកយើងព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។
2 ពីរថ្ងៃទៀត ព្រះអង្គនឹងប្រទានជីវិតមកពួកយើងវិញ។នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញហើយពួកយើងនឹងរស់នៅជាមួយព្រះអង្គ។
3 យើងត្រូវយកចិត្តទុកដាក់ស្គាល់ព្រះអម្ចាស់ឲ្យបានច្បាស់ព្រះអង្គប្រាកដជាយាងមកជួយពួកយើងគឺពិតដូចថ្ងៃរះ។ព្រះអង្គនឹងយាងមកប្រោសពួកយើងដូចភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល”។
4 «អេប្រាអ៊ីមអើយ!តើឲ្យយើងជួយអ្នកដូចម្ដេចបាន?យូដាអើយ!តើឲ្យយើងជួយអ្នកដូចម្ដេចបានបើចិត្តភក្ដីរបស់អ្នករាល់គ្នាមកលើយើងប្រៀបដូចជាអ័ព្ទនៅពេលព្រលឹមនិងទឹកសន្សើមនៅពេលព្រឹកដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ!