5 ហេតុនេះហើយបានជាយើងប្រើពួកព្យាការីឲ្យទៅវាយអ្នករាល់គ្នា។យើងប្រហារអ្នករាល់គ្នាដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ
6 ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះគឺមិនចង់បានយញ្ញបូជាទេយើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើងជាជាងយកតង្វាយដុតមកឲ្យយើង។
7 ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើសម្ពន្ធមេត្រី* ដូចអដាំគឺអ្នករាល់គ្នាបានក្បត់យើង។
8 កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។
9 ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្សនៅតាមផ្លូវទៅស៊ីគែមដូចពួកចោរលបចាំប្លន់មនុស្សដែរពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!
10 ក្នុងចំណោមប្រជាជនអ៊ីស្រាអែលយើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើមគឺអំពើពេស្យាចាររបស់អេប្រាអ៊ីមបានធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។
11 យូដាអើយ អ្នកក៏ដូច្នោះដែរយើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្ររបស់យើងដែលជាប់ជាឈ្លើយមកវិញ