ហូសេ 7:1-5 KHSV

1 គឺ​នៅ​ពេល​យើង​ចង់​ប្រោសអ៊ីស្រា‌អែល​ឲ្យ​បាន​ជានោះ​កំហុស​របស់​អេប្រាអ៊ីម និង​អំពើ​ទុច្ចរិតរបស់​សាម៉ារី មុខ​ជា​លេច​ចេញ​មកដ្បិត​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មកខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។

2 ពួក​គេ​មិន​ចេះ​គិត​ថា យើង​នឹក​ចាំ​ពីអំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត។ឥឡូវ​នេះ អំពើ​បាប​របស់​ពួក​គេឡោម‌ព័ទ្ធ​ពួក​គេ​ជុំ​ជិត​ហើយយើង​មើល​ឃើញ​អំពើ​ទាំង​នោះ​យ៉ាង​ច្បាស់។

3 ពួក​គេ​ធ្វើ​ឲ្យ​ស្ដេច​សប្បាយ​ចិត្តដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​សប្បាយ​ចិត្តដោយ​ពួក​គេ​បោក​ប្រាស់។

4 ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅដែល​អ្នក​ដុត​នំបុ័ង​លែង​បន្ថែម​អុសចាប់​ពី​ពេល​គាត់​រៀបចំ​ម្សៅរហូត​ដល់​ពេល​ដែល​ម្សៅ​ដោរ​ឡើង។

5 នៅ​ថ្ងៃ​បុណ្យ​របស់​ស្ដេចពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹងហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡក‌ឡឺយ។