11 អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើគ្មានប្រាជ្ញាទាល់តែសោះពួកគេហៅស្រុកអេស៊ីបឲ្យមកជួយពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។
12 ពេលដែលពួកគេរត់ចេញទៅនោះយើងបោះសំណាញ់របស់យើងលើពួកគេយើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាបយើងចាប់ពួកគេ នៅពេលយើងឮថាពួកគេជួបជុំគ្នា។
13 ពួកគេពិតជាត្រូវវេទនាពុំខានព្រោះពួកគេបានរត់ចេញឆ្ងាយពីយើងពួកគេពិតជាត្រូវអន្តរាយដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។តើឲ្យយើងលោះពួកគេដូចម្ដេចបានបើពួកគេចេះតែនាំគ្នានិយាយកុហកដាក់យើងដូច្នេះ?
14 ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេពួកគេចូលដំណេក ទាំងសោកសង្រេងពួកគេធ្វើពិធីឆូតសាច់របស់ខ្លួនដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មីពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
15 យើងបានបណ្ដុះបណ្ដាលនិងចម្រើនកម្លាំងឲ្យពួកគេប៉ុន្តែ ពួកគេនាំគ្នារិះគិតគម្រោងអាក្រក់ប្រឆាំងនឹងយើង។
16 ពួកគេវិលមកវិញ តែមិនមែនមករកយើងទេពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវព្រោះពាក្យសម្ដីព្រហើនកោងកាចរបស់ខ្លួន។ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីបសើចចំអកឡកឡឺយដាក់ពួកគេ»។