ហូសេ 7:13-16 KHSV

13 ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំ‌ខានព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើងពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។តើ​ឲ្យ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បានបើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហកដាក់​យើង​ដូច្នេះ?

14 ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេពួក​គេ​ចូល​ដំណេក ទាំង​សោក​សង្រេងពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួនដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មីពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។

15 យើង​បាន​បណ្ដុះ​បណ្ដាលនិង​ចម្រើន​កម្លាំង​ឲ្យ​ពួក​គេប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះគិត​គម្រោង​អាក្រក់ប្រឆាំង​នឹង​យើង។

16 ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីបសើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។