3 ពួកគេធ្វើឲ្យស្ដេចសប្បាយចិត្តដោយពួកគេប្រព្រឹត្តអំពើអាក្រក់ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្តដោយពួកគេបោកប្រាស់។
4 ពួកគេសុទ្ធតែជាមនុស្សផិតក្បត់ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅដែលអ្នកដុតនំបុ័ងលែងបន្ថែមអុសចាប់ពីពេលគាត់រៀបចំម្សៅរហូតដល់ពេលដែលម្សៅដោរឡើង។
5 នៅថ្ងៃបុណ្យរបស់ស្ដេចពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹងហើយចូលដៃជាមួយមនុស្សឡកឡឺយ។
6 ពួកគេមានចិត្តក្ដៅដូចឡភ្លើងរៀបចំគម្រោងការប្រព្រឹត្តអំពើអាក្រក់ចិត្តកំរោលរបស់គេសម្ងំនៅពេលយប់ព្រលឹមឡើង ចិត្តកំរោលនោះក៏ឆាបឆេះដូចអគ្គីភ័យ។
7 ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើងពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។ស្ដេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិតជាបន្តបន្ទាប់គ្នាតែគ្មាននរណាម្នាក់អង្វររកយើងឡើយ។
8 អេប្រាអ៊ីមធ្វើដូចសាសន៍ដទៃអេប្រាអ៊ីមប្រៀបដូចជានំដែលគេមិនបានប្រែ
9 ជនបរទេសកំពុងតែបង្ហិនកម្លាំងរបស់គេគេនៅតែមិនដឹងខ្លួនគេចាស់សក់ស្កូវប៉ុណ្ណឹងហើយនៅតែមិនដឹងខ្លួនទៀត។