1 ចូរផ្លុំស្នែងប្រកាសភាពអាសន្ន!ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រីមកលើទឹកដីរបស់យើង ជាព្រះអម្ចាស់ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រីរបស់យើងពួកគេប្រព្រឹត្តបំពានលើច្បាប់របស់យើង។
2 ពួកគេស្រែករកយើងថា “ព្រះនៃទូលបង្គំអើយយើងខ្ញុំជាជនជាតិអ៊ីស្រាអែលយើងខ្ញុំស្គាល់ព្រះអង្គហើយ”។
3 អ៊ីស្រាអែលបានបោះបង់ការល្អហេតុនេះបានជាសត្រូវដេញតាមពួកគេ។
4 ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើងហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ពួកគេយកមាសប្រាក់របស់ខ្លួនទៅសូនធ្វើរូបព្រះក្លែងក្លាយដែលបណ្ដាលឲ្យខ្លួនត្រូវវិនាស។