11 អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗដើម្បីឲ្យរួចពីបាបតែអាសនៈទាំងនោះក្លាយទៅជាកន្លែងដែលនាំឲ្យគេប្រព្រឹត្តអំពើបាបទៅវិញ!
12 ទោះបីយើងបានចែងក្រឹត្យវិន័យទុកឲ្យគេច្រើនយ៉ាងណាក្ដីក៏គេមិនរវីរវល់អើពើដែរ។
13 ពួកគេយកសត្វមកធ្វើយញ្ញបូជាឲ្យយើងព្រោះពួកគេចូលចិត្តបរិភោគសាច់។ប៉ុន្តែ យើងជាព្រះអម្ចាស់មិនពេញចិត្តនឹងតង្វាយរបស់ពួកគេទេយើងនឹកឃើញអំពើអាក្រក់របស់ពួកគេហើយរាប់ចំនួនអំពើបាបដែលពួកគេប្រព្រឹត្ត។ពួកគេត្រូវតែវិលត្រឡប់ទៅស្រុកអេស៊ីបវិញ។
14 អ៊ីស្រាអែលបំភ្លេចព្រះដែលបានបង្កើតខ្លួនមកហើយគេនាំគ្នាសង់វិមានផ្សេងៗ។រីឯយូដាវិញ គេសង់ទីក្រុងដែលមានកំពែងរឹងមាំកាន់តែច្រើនតែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេព្រមទាំងឆេះកម្ទេចវិមានរបស់ពួកគេផង។