3 អ៊ីស្រាអែលបានបោះបង់ការល្អហេតុនេះបានជាសត្រូវដេញតាមពួកគេ។
4 ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើងហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ពួកគេយកមាសប្រាក់របស់ខ្លួនទៅសូនធ្វើរូបព្រះក្លែងក្លាយដែលបណ្ដាលឲ្យខ្លួនត្រូវវិនាស។
5 អ្នកក្រុងសាម៉ារីអើយចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ!។កំហឹងរបស់យើងឆាបឆេះទៅលើអ្នកក្រុងសាម៉ារីតើដល់ពេលណាទើបពួកគេអាចរស់នៅដោយឥតសៅហ្មង?
6 រូបគោនោះកើតចេញមកពីអ៊ីស្រាអែលមានជាងឆ្លាក់វា គឺវាមិនមែនជាព្រះទេហេតុនេះហើយបានជារូបគោរបស់សាម៉ារីនឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។
7 ពួកគេសាបព្រោះខ្យល់ពួកគេនឹងទទួលផលជាព្យុះ។ស្រូវស្កក គ្មានបាយហូបហើយប្រសិនបើមាន ក៏គង់តែជនបរទេសមកលេបយកទៅបាត់ដែរ។
8 អ៊ីស្រាអែលត្រូវខ្មាំងលេបបាត់ហើយ!ឥឡូវនេះ ពួកគេស្ថិតនៅក្នុងចំណោមប្រជាជាតិនានាដូចអំបែងដែលគ្មាននរណាចង់បាន។
9 សត្វលាព្រៃតែនៅដាច់ពីគេតែអេប្រាអ៊ីមបែរជាលក់ខ្លួនឲ្យស្រុកអាស្ស៊ីរី ដែលជាសហាយរបស់គេ។