ហូសេ 9:10-16 KHSV

10 «ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែលដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថានយើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នាដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គំរក់ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើមដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

11 កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅគឺ​គ្មាន​ទារក​កើត​ទៀត​ទេហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។

12 ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗយើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេមុន​ពេល​វា​ធំ​ពេញ​វ័យ។កាល​ណា​យើង​ចាក​ចេញ​ពី​ពួក​គេពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!

13 យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹងក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួលតែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួនទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។

14 ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះតើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា?គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេមិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។

15 «អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេលេច​ចេញ​មក​យ៉ាង​ច្បាស់​នៅ​គីល‌កាល់គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើមស្អប់​ខ្ពើម​ពួក​គេ។ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពីដំណាក់​របស់​យើង។យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត​ហើយមេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេសុទ្ធ​តែ​ជា​ជន​បះ‌បោរ។

16 អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។ប្រសិន​បើ​ពួក​គេ​បង្កើត​កូននោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់របស់​ពួក​គេ​បាត់​បង់​ជីវិត»។