ហូសេ 9:8-14 KHSV

8 អ្នក​យាម‌ល្បាត​ឲ្យ​អេប្រាអ៊ីម គឺ​ព្យាការីស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទីហើយ​គេ​ប្រឆាំង​នឹង​គាត់នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។

9 ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយកាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបៀរ​ដែរ ព្រះ‌អម្ចាស់​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេហើយ​ព្រះ‌អង្គ​នឹង​ដាក់​ទោស​ពួក​គេតាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

10 «ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែលដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថានយើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នាដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គំរក់ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើមដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

11 កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅគឺ​គ្មាន​ទារក​កើត​ទៀត​ទេហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។

12 ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗយើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេមុន​ពេល​វា​ធំ​ពេញ​វ័យ។កាល​ណា​យើង​ចាក​ចេញ​ពី​ពួក​គេពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!

13 យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹងក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួលតែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួនទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។

14 ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះតើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា?គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេមិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។