20 ក្រោយមក ព្រះបាទរេហូបោមបានអភិសេកជាមួយព្រះនាងម៉ាកា ជាបុត្រីរបស់សម្ដេចអាប់សាឡុម។ ព្រះនាងប្រសូតបានបុត្របួនអង្គ គឺសម្ដេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។
21 ព្រះបាទរេហូបោមស្រឡាញ់នាងម៉ាកា ជាបុត្រីរបស់សម្ដេចអាប់សាឡុម ជាងមហេសី និងស្រីស្នំឯទៀតៗ។ ស្ដេចមានមហេសីទាំងអស់ដប់ប្រាំបីអង្គ និងស្រីស្នំហុកសិបនាក់ មានបុត្រាទាំងអស់ម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ។
22 ព្រះបាទរេហូបោមលើកសម្ដេចអប៊ីយ៉ា ជាបុត្ររបស់ព្រះនាងម៉ាកា ឲ្យមានឋានៈខ្ពស់ជាងគេនៅក្នុងព្រះរាជវង្ស គឺធ្វើជាប្រមុខលើបុត្រឯទៀតៗ ដ្បិតស្ដេចសព្វព្រះហឫទ័យឲ្យសម្ដេចអប៊ីយ៉ាឡើងគ្រងរាជ្យ។
23 ស្ដេចប្រព្រឹត្តដោយឈ្លាសវៃ ដោយចាត់បុត្រឯទៀតៗឲ្យទៅរស់នៅតាមក្រុងដែលមានកំពែងរឹងមាំនានា ក្នុងស្រុកយូដា និងបេនយ៉ាមីន ព្រមទាំងឧបត្ថម្ភស្បៀងយ៉ាងបរិបូណ៌ និងរកភរិយាជាច្រើនឲ្យបុត្រទាំងនោះផង។