២ របាក្សត្រ 11:4-10 KHSV

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ! ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព‌ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ ដោយ​មិន​វាយ​លុក​ព្រះ‌បាទ​យេរ៉ូ‌បោម​ទេ។

5 ព្រះ‌បាទ​រេហូ‌បោម​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ស្ដេច​បាន​សង់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ជា​ច្រើន នៅ​ស្រុក​យូដា

6 គឺ​មាន​បេថ្លេ‌ហិម អេថាម ត្កូអា

7 បេត-‌ស៊ើរ សូគរ អាឌូ‌ឡាំ

8 កាថ ម៉ារី‌សា ស៊ីភ

9 អាដូ‌រែម ឡាគីស អាសេ‌កា

10 សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​បេន‌យ៉ាមីន។