12 ដោយព្រះបាទរ៉ូបោមដាក់ខ្លួន ព្រះអម្ចាស់លែងព្រះពិរោធនឹងស្ដេច ហើយក៏មិនបំផ្លាញស្ដេចឲ្យវិនាសសូន្យដែរ។ ម្យ៉ាងទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះៗដែរ។
13 ព្រះបាទរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្ដេចឡើងសោយរាជ្យ ស្ដេចមានជន្មាយុសែសិបមួយព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។
14 ព្រះបាទរេហូបោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្ដេចពុំបានផ្ចង់ចិត្តគំនិតស្វែងរកព្រះអម្ចាស់ឡើយ។
15 រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្យាការីសេម៉ាយ៉ា និងលោកអ៊ីដោ ជាគ្រូទាយ។ ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។
16 កាលព្រះបាទរេហូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ។ ព្រះបាទអប៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។