15 កងទ័ពយូដាបន្លឺជយឃោស ហើយនៅពេលដែលកងទ័ពយូដាស្រែកឡើង ព្រះអម្ចាស់បានវាយប្រហារព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែល នៅមុខព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា។
16 ទាហានអ៊ីស្រាអែលបាក់ទ័ពរត់នៅចំពោះមុខកងទ័ពយូដា ព្រះជាម្ចាស់បានប្រគល់ពួកគេក្នុងកណ្ដាប់ដៃរបស់កងទ័ពយូដា។
17 ព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា ធ្វើឲ្យអ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺគេបានប្រហារទាហានដ៏ពូកែនៃកងទ័ពអ៊ីស្រាអែល អស់ ៥០០ ០០០ នាក់។
18 នៅគ្រានោះ កូនចៅអ៊ីស្រាអែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួន។
19 ព្រះបាទអប៊ីយ៉ាដេញតាមព្រះបាទយេរ៉ូបោម ហើយដណ្ដើមយកបានក្រុងខ្លះពីព្រះបាទយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។
20 ក្នុងរជ្ជកាលរបស់ព្រះបាទអប៊ីយ៉ា ព្រះបាទយេរ៉ូបោមចុះទន់ខ្សោយ ហើយបន្ទាប់មកព្រះអម្ចាស់បានប្រហារស្ដេចឲ្យសោយទិវង្គតទៅ។
21 ផ្ទុយទៅវិញ ព្រះបាទអប៊ីយ៉ាពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្ដេចមានមហេសីដប់បួនអង្គ មានបុត្រាម្ភៃពីរអង្គ និងបុត្រីដប់ប្រាំមួយអង្គ។