12 ព្រះអម្ចាស់បានវាយជនជាតិអេត្យូពីឲ្យបាក់ទ័ព រត់នៅចំពោះមុខព្រះបាទអេសា និងកងទ័ពយូដា។
13 ព្រះបាទអេសា និងពលទាហានដែលនៅជាមួយ បានដេញតាមពួកគេរហូតដល់កេរ៉ា។ ទាហានអេត្យូពីដួលស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ គ្មាននរណាម្នាក់បានរួចជីវិតឡើយ ដ្បិតកងទ័ពនេះត្រូវអន្តរាយ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅមុខប្រជាជនរបស់ព្រះអង្គ។ កងទ័ពរបស់ព្រះបាទអេសារឹបអូសយកបានជយភ័ណ្ឌយ៉ាងច្រើន។
14 កងទ័ពយូដាក៏បានវាយយកក្រុងទាំងប៉ុន្មាន ដែលនៅជុំវិញក្រុងកេរ៉ាដែរ ដ្បិតព្រះអម្ចាស់ធ្វើឲ្យអ្នកក្រុងទាំងនោះភ័យខ្លាចជាខ្លាំង។ កងទ័ពយូដារឹបអូសយកទ្រព្យសម្បត្តិក្រុងទាំងនោះ ព្រោះមានជយភ័ណ្ឌយ៉ាងច្រើន។
15 ពួកគេបានវាយលុកជំរំរបស់គង្វាលហ្វូងសត្វ ហើយរឹបអូសយកចៀម និងអូដ្ឋយ៉ាងច្រើន។ បន្ទាប់មក ពួកគេនាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។