7 ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក ក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកព្រះអម្ចាស់ ជាព្រះនៃយើង ព្រោះតែយើងស្វែងរកហើយ ទើបព្រះអម្ចាស់ប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។