16 ព្រះបាទអេសាហូតងារជាមហាក្សត្រិយានីពីព្រះរាជនីម៉ាកា ជាមាតា ព្រោះមាតាបានកសាងរូបគំរក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកម្ទេចរូបដ៏គំរក់នោះ ហើយយកទៅដុតចោលនៅជ្រោះកេដ្រូន។
17 ប៉ុន្តែ ទោះបីស្ដេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះអស់មួយជីវិតក្ដី ក៏ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
18 ព្រះរាជានាំតង្វាយដែលបិតារបស់ស្ដេច និងស្ដេចផ្ទាល់បានញែកជាសក្ការៈ យកទៅទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត។
19 រហូតដល់ឆ្នាំទីសាមសិបប្រាំ នៃរជ្ជកាលព្រះបាទអេសា ស្រុកគ្មានសង្គ្រាមទេ។