2 លោកក៏ចេញទៅគាល់ព្រះបាទអេសា ហើយទូលថា៖«បពិត្រព្រះរាជាអេសាព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ! ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នាកាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គនោះព្រះអង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គនោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។