២ របាក្សត្រ 19:1-4 KHSV

1 ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា វិល​មក​ដល់​រាជ​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​សុខ‌សាន្ត។

2 លោក​យេហ៊ូវ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណា‌នី ជា​គ្រូ​ទាយ បាន​ចេញ​មក​ជួប​ព្រះ‌បាទ​យ៉ូសា‌ផាត ទូល​ស្ដេច​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ករុណា​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អម្ចាស់​ដូច្នេះ? ដោយ​ព្រះ‌ករុណា​ប្រព្រឹត្ត​បែប​នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌ករុណា។

3 ប៉ុន្តែ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​អំពើ​ល្អ​មួយ​ចំនួន​ដែរ គឺ​ព្រះ‌ករុណា​បាន​លុប​បំបាត់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​អស់​ពី​ក្នុង​ស្រុក ហើយ​ព្រះ‌ករុណា​ស្វែង​រក​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត»។

4 ព្រះ‌បាទ​យ៉ូសា‌ផាត​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក ស្ដេច​យាង​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌រាស្ត្រ​តាំង​ពី​បៀរ‌សេ‌បា​ហូត​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ដើម្បី​ណែ‌នាំ​ពួក​គេ​ឲ្យ​វិល​មក​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន​វិញ។