1 លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាបានតាំងចិត្តក្លាហាន ហើយចុះសន្ធិសញ្ញាជាមួយពួកមេបញ្ជាការ គឺមានអសារា ជាកូនរបស់លោកយេរ៉ូហាំ លោកអ៊ីស្មាអែល ជាកូនរបស់លោកយ៉ូហាណាន លោកអសារា ជាកូនរបស់លោកអូបេដ លោកម៉ាសេយ៉ា ជាកូនរបស់លោកអដាយ៉ា និងលោកអេលីសាផាត ជាកូនរបស់លោកស៊ីកគ្រី។
2 មេបញ្ជាការទាំងនោះធ្វើដំណើរពាសពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នា នៅក្រុងយេរូសាឡឹម។
3 អង្គប្រជុំទាំងមូលបានចុះសន្ធិសញ្ញាជាមួយព្រះរាជា នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកយេហូយ៉ាដាមានប្រសាសន៍ទៅពួកគេថា៖ «នេះនែ៎ បុត្ររបស់ព្រះមហាក្សត្រ! ទ្រង់នឹងគ្រងរាជ្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក ស្ដីអំពីរាជវង្សរបស់ព្រះបាទដាវីឌ។
4 អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* គឺទាំងក្រុមបូជាចារ្យទាំងក្រុមលេវី មួយភាគបីត្រូវយាមនៅខ្លោងទ្វារ