4 ប៉ុន្តែ ស្ដេចពុំបានឲ្យគេប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដ្បិតស្ដេចគោរពតាមសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ ព្រោះតែទោសរបស់កូន ហើយកូនក៏មិនត្រូវស្លាប់ ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។