9 ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «តើត្រូវធ្វើដូចម្ដេច ចំពោះប្រាក់ដែលយើងបានឲ្យទៅទាហានអ៊ីស្រាអែលទាំងនោះ!»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលស្ដេចថា៖ «ព្រះអម្ចាស់អាចប្រទានប្រាក់មកព្រះករុណាវិញច្រើនជាងនេះទៅទៀត»។