២ របាក្សត្រ 26:1-6 KHSV

1 ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះ‌បាទ​អូសៀស ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ​វស្សា ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា។

2 ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អូសៀស​បាន​សង់​ក្រុង​អេឡុត​ឡើង​វិញ រួច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។

3 ព្រះ‌បាទ​អូសៀស​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​ដប់​ប្រាំ​មួយ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។

4 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។

5 ព្រះ‌បាទ​អូសៀស​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​ស្វែង​រក​ព្រះ‌ជាម្ចាស់ ក្នុង​ពេល​ដែល​លោក​សាកា‌រី​នៅ​រស់​នៅ​ឡើយ ព្រោះ​លោក​ណែ‌នាំ​ស្ដេច​ឲ្យ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ ដរាប​ណា​ស្ដេច​ស្វែង​រក​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ដេច​បាន​ចម្រុង‌ចម្រើន​ជា‌និច្ច។

6 ស្ដេច​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​ភីលីស្ទីន ហើយ​ទម្លុះ​កំពែង​ក្រុង​កាថ ក្រុង​យ៉ាប់‌ណេ និង​ក្រុង​អាស‌ដូឌ។ ស្ដេច​បាន​សង់​ក្រុង​នៅ​តំបន់​ក្រុង​អាស‌ដូឌ និង​ក្នុង​ទឹក​ដី​ភីលីស្ទីន។