16 នៅគ្រានោះ ព្រះបាទអហាសចាត់អ្នកនាំសារទៅពឹងស្ដេចស្រុកអាស្ស៊ីរីឲ្យមកជួយ
17 ដ្បិតកងទ័ពអេដុមបានវាយស្រុកយូដាសាជាថ្មី ហើយចាប់ប្រជាជនទៅជាឈ្លើយ។
18 មួយវិញទៀត កងទ័ពភីលីស្ទីនក៏វាយលុកតំបន់វាលរាប និងតំបន់ខាងត្បូងនៃស្រុកយូដា ហើយដណ្ដើមយកបានក្រុងបេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងក្រុងធីមណា និងស្រុកភូមិដែលនៅជុំវិញ ក្រុងគីមសូ និងស្រុកភូមិដែលនៅជុំវិញ រួចពួកគេតាំងទីលំនៅតាមក្រុងទាំងនោះ។
19 ព្រះអម្ចាស់ធ្វើឲ្យស្រុកយូដាបាត់បង់កិត្តិយស មកពីព្រះបាទអហាសជំរុញប្រជាជនឲ្យឈប់រវីរវល់នឹងព្រះអម្ចាស់ ហើយស្ដេចក៏បែកចិត្តចេញពីព្រះអង្គដែរ។
20 ព្រះចៅទីកឡាត-ពេលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយព្រះបាទអហាស និងចាត់ទុកស្ដេចជាសត្រូវ គឺពុំបានជួយគាំទ្រស្ដេចឡើយ។
21 ព្រះបាទអហាសយកទ្រព្យពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងទ្រព្យនៅក្នុងវាំង និងក្នុងផ្ទះមេដឹកនាំ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ស្ដេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។
22 ទោះបីព្រះបាទអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបែកចិត្តចេញពីព្រះអម្ចាស់ដដែល។