២ របាក្សត្រ 28:24-27 KHSV

24 ព្រះ‌បាទ​អហាស​ប្រមូល​វត្ថុ​ផ្សេងៗ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ មក​កម្ទេច​ចោល។ ស្ដេច​បាន​បិទ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​សង់​អាសនៈ នៅ​គ្រប់​ច្រក‌ល្ហក​ក្នុង​ក្រុង​យេរូ‌សាឡឹម។

25 ស្ដេច​ក៏​បាន​ចាត់​ចែង​ឲ្យ​មាន​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​ក្រុង​នីមួយៗ ក្នុង​ស្រុក​យូដា ដើម្បី​ដុត​គ្រឿង​ក្រអូប​ឧទ្ទិស​ដល់​ព្រះ​ក្លែង‌ក្លាយ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ស្ដេច ទ្រង់​ព្រះ‌ពិរោធ។

26 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

27 ព្រះ‌បាទ​អហាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​គេ​ពុំ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​បម្រុង​ទុក​សម្រាប់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ បន្ទាប់​មក ព្រះ‌បាទ​ហេ‌សេគា ជា​បុត្រ ឡើង​ស្នង​រាជ្យ។