២ របាក្សត្រ 29:1-4 KHSV

1 ព្រះ‌បាទ​ហេ‌សេគា​បាន​ឡើង​សោយ​រាជ្យ ក្នុង​ព្រះ‌ជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​អប៊ី‌យ៉ា ជា​កូន​របស់​លោក​សាកា‌រី។

2 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌អយ្យ‌កោ ឥត​ខុស​ត្រង់​ណា​ឡើយ។

3 នៅ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​របស់​ស្ដេច ព្រះ‌បាទ​ហេ‌សេគា​បើក​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ជួស‌ជុល​ឡើង​វិញ។

4 ស្ដេច​បាន​ត្រាស់​ហៅ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ព្រលាន​ខាង​កើត