២ របាក្សត្រ 3:3-9 KHSV

3 ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​គ្រឹះ ដែល​មាន​បណ្ដោយ​ហុក‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​រង្វាស់​ពី​បុរាណ។

4 បន្ទប់​ល្វែង​ខាង​មុខ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ ត្រូវ​នឹង​រង្វាស់​ទទឹង​របស់​ព្រះ‌ដំណាក់ មាន​កំពស់​មួយ​រយ​ម្ភៃ​ហត្ថ ហើយ​ស្ដេច​ឲ្យ​គេ​ស្រោប​មាស​សុទ្ធ នៅ​ផ្នែក​ខាង​ក្នុង​ផង។

5 នៅ​តាម​ជញ្ជាំង​បន្ទប់​ធំ ស្ដេច​បាន​ឲ្យ​គេ​ពាស​ឈើ​តាត្រៅ និង​ស្រោប​មាស​ដ៏​មាន​គុណ‌ភាព​ខ្ពស់ ព្រម​ទាំង​ឆ្លាក់​ក្បាច់​ដើម​ចាក និង​ច្រវាក់។

6 ស្ដេច​ឲ្យ​គេ​តុប‌តែង​លំអ​បន្ទប់​នេះ​ដោយ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ ហើយ​មាស​ដែល​ស្រោប​នោះ សុទ្ធ​តែ​ជា​មាស​មក​ពី​ស្រុក​ផាវែម។

7 ក្នុង​ព្រះ‌ដំណាក់​នោះ ស្ដេច​ឲ្យ​គេ​ស្រោប​មាស​ទាំង​ធ្នឹម ទាំង​ក្រប​ទ្វារ ទាំង​ជញ្ជាំង ទាំង​សន្លឹក​ទ្វារ ហើយ​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន​នៅ​លើ​ជញ្ជាំង​ទៀត​ផង។

8 ស្ដេច​បាន​សង់​បន្ទប់​មួយ ហៅ​ថា «ទី‌សក្ការៈ​បំផុត» មាន​បណ្ដោយ​ម្ភៃ​ហត្ថ ស្រប​នឹង​រង្វាស់​ទទឹង​របស់​ព្រះ‌ដំណាក់ ហើយ​ទទឹង​របស់​បន្ទប់​នោះ​ក៏​មាន​ម្ភៃ​ហត្ថ​ដែរ។ ផ្នែក​ខាង​ក្នុង ស្ដេច​ឲ្យ​គេ​ស្រោប​មាស​ដែល​មាន​គុណ‌ភាព​ខ្ពស់ ទម្ងន់ ៦០០​ហាប។

9 រីឯ​មាស​ដែល​ប្រើ​សម្រាប់​ធ្វើ​ដែក​គោល មាន​ទម្ងន់​ហា‌សិប​តម្លឹង ហើយ​បន្ទប់​ខាង​លើ​ក៏​ស្រោប​មាស​ដែរ។