33 ពេលព្រះបាទហេសេគាសោយទិវង្គត គេបានបញ្ចុះសពស្ដេចត្រង់កន្លែងដែលខ្ពស់ជាងគេ ក្នុងទីបញ្ចុះរបស់ព្រះរាជវង្សព្រះបាទដាវីឌ។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាធ្វើពិធីបុណ្យគោរពស្ដេច នៅពេលដែលស្ដេចសោយទិវង្គត។ ព្រះបាទម៉ាណាសេជាបុត្រ បានឡើងស្នងរាជ្យ។