២ របាក្សត្រ 5:9-14 KHSV

9 ឈើ​ស្នែង​ទាំង​នោះ​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​វា​ពី​ទី‌សក្ការៈ ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។

10 ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​លោក​ម៉ូសេ​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​លោក​ទទួល​នៅ​ភ្នំ​ហោរែប កាល​ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

11 ពួក​បូជា‌ចារ្យ​ក៏​ចេញ​ពី​ទី‌សក្ការៈ​មក​វិញ។ ពួក​បូជា‌ចារ្យ​ទាំង​អស់​ដែល​មាន​វត្ត‌មាន​នៅ​ទី​នោះ បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ ដោយ​ពុំ​គិត​ពី​ក្រុម​របស់​ខ្លួន​ឡើយ។

12 រីឯ​ពួក​លេវី ជា​អ្នក​ចម្រៀង មាន​លោក​អេ‌សាភ លោក​ហេ‌ម៉ាន លោក​យេឌូ‌ថិន ព្រម​ទាំង​កូន​ចៅ និង​បង‌ប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេស‌ឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​បូជា‌ចារ្យ​មួយ​រយ​ម្ភៃ​នាក់​ឈរ​នៅ​ជា​មួយ​ក្រុម​ចម្រៀង ទាំង​ផ្លុំ​ត្រែ​ផង។

13 ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចម្រៀង នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ត្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចម្រៀង​នាំ​គ្នា​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ដោយ​ពាក្យ​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ល្អ​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

14 ដោយ‌សារ​ពពក ក្រុម​បូជា‌ចារ្យ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។