1 ព្រះមហាក្សត្រិយានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បីល្បាញរបស់ព្រះបាទសាឡូម៉ូន។ ដូច្នេះ ព្រះនាងក៏យាងមកក្រុងយេរូសាឡឹម ដើម្បីល្បងប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ដោយចោទសួរជាប្រស្នាផ្សេងៗ។ ព្រះនាងយាងមកដល់ ដោយមានរាជបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ឋជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងពេជ្រ យ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះនាងចូលគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។