វិវរណៈ 12:11-17 KHSV

11 បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខីភាព​របស់​ពួក​គេ ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។

12 ហេតុ​នេះ ស្ថាន​បរម‌សុខ* និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែន‌ដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​មារ*​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្តិច​ប៉ុណ្ណោះ»។

13 កាល​នាគ​ឃើញ​ថា​ខ្លួន​ត្រូវ​គេ​ទម្លាក់​ចុះ​មក​លើ​ផែន‌ដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​បាន​សម្រាល​បុត្រ។

14 នាង​បាន​ទទួល​ស្លាប​ទាំង​ពីរ​របស់​ឥន្ទ្រី​ដ៏​ធំ​នោះ ដើម្បី​ហោះ​ទៅ​កាន់​វាល​រហោ‌ស្ថាន គឺ​នៅ​កន្លែង​របស់​នាង។ នៅ​ទី​នោះ ព្រះ‌ជា‌ម្ចាស់​នឹង​ទំនុក​បម្រុង​នាង ក្នុង​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា​ ឲ្យ​ឆ្ងាយ​ពី​មុខ​ពស់។

15 ពស់​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ទឹក​ទន្លេ តាម​ពី​ក្រោយ​នាង ដើម្បី​ឲ្យ​ទឹក​ហូរ​នាំ​យក​នាង​ទៅ

16 ក៏​ប៉ុន្តែ ព្រះ‌ធរណី​បាន​ជួយ​នាង ដោយ​ស្រូប​ទឹក​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់។

17 នាគ​ក្ដៅ​ក្រហាយ​នឹង​ស្ត្រី​នោះ​យ៉ាង​ខ្លាំង វា​ក៏​ចេញ​ទៅ​ធ្វើ​សឹក​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ គឺ​ធ្វើ​សឹក​នឹង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​បាន​ជឿ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ។