5 ក្រោយមកទៀត ខ្ញុំមើលទៅឃើញព្រះវិហារនៅស្ថានបរមសុខ ដែលមានព្រះពន្លានៃសក្ខីភាពបើកទ្វារចំហ។
6 ទេវតាទាំងប្រាំពីររូបដែលកាន់គ្រោះកាចទាំងប្រាំពីរ ក៏ចេញពីព្រះវិហារមក មានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯកសុទ្ធដ៏ភ្លឺផ្លេក ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។
7 សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន បានប្រគល់ពែងមាសប្រាំពីរជូនទេវតាទាំងប្រាំពីររូប។ ពែងទាំងនោះពេញទៅដោយព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
8 ព្រះវិហារក៏ពោរពេញទៅដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងពីឫទ្ធានុភាពរបស់ព្រះអង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់ជាមុនសិន។