វិវរណៈ 16:18-21 KHSV

18 ពេល​នោះ មាន​ផ្លេក​បន្ទោរ មាន​ឮ​សំឡេង មាន​ផ្គរ‌លាន់ និង​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​មាន​មនុស្ស​រស់​នៅ​លើ​ផែន‌ដី​មក មិន​ដែល​មាន​រញ្ជួយ​ផែន‌ដី​ខ្លាំង​យ៉ាង​នេះ​ទេ។

19 មហា​នគរ​នោះ​បាន​បែក​ជា​បី រីឯ​ក្រុង​នានា​របស់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​បាន​រលំ​អស់ ពេល​នោះ ព្រះ‌ជា‌ម្ចាស់​បាន​នឹក​ដល់​មហា​នគរ​បាប៊ី‌ឡូន ព្រះ‌អង្គ​បាន​ឲ្យ​ក្រុង​នេះ​ផឹក​ស្រា​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​បំផុត​របស់​ព្រះ‌អង្គ​។

20 កោះ​ទាំង​ប៉ុន្មាន​នឹង​រសាត់​បាត់​អស់​ទៅ ហើយ​ភ្នំ​ទាំង‌ឡាយ​ក៏​លែង​មាន​ទៀត​ដែរ។

21 ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​ជាង​មួយ​ចុង​ ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​លោក។ គេ​ក៏​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​គ្រោះ​កាច​ដែល​កើត​មាន​ពី​ព្រឹល​នោះ ជា​គ្រោះ​កាច​ដ៏​ខ្លាំង​បំផុត។