21 យើងបានទុកពេលឲ្យស្ត្រីនោះកែប្រែចិត្តគំនិត តែនាងពុំព្រមកែប្រែចិត្តគំនិតឡើយ នាងនៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដដែល។
22 ហេតុនេះ យើងនឹងធ្វើឲ្យនាងឈឺដេកលើគ្រែយ៉ាងសែនវេទនា ហើយធ្វើឲ្យពួកអ្នកដែលរួមផិតក្បត់ជាមួយនាង វេទនាដូចគ្នាដែរ លើកលែងតែគេកែប្រែចិត្ត ឈប់ប្រព្រឹត្តអំពើនោះជាមួយនាងទៀត។
23 យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះ ក្រុមជំនុំទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
24 ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា ដែលពុំបានជំពាក់ចិត្តនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ “សេចក្ដីជ្រៅជ្រះរបស់មារសាតាំង” ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ
25 គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានឲ្យខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។
26 អ្នកណាមានជ័យជំនះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ចុងបញ្ចប់ យើងនឹងឲ្យអ្នកនោះមានអំណាចគ្រប់គ្រងលើប្រជាជាតិនានា
27 គេនឹងដឹកនាំប្រជាជាតិទាំងនោះដោយដំបងដែក ដូចគេកម្ទេចភាជន៍ធ្វើពីដីឥដ្ឋ។