24 ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា ដែលពុំបានជំពាក់ចិត្តនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ “សេចក្ដីជ្រៅជ្រះរបស់មារសាតាំង” ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ
25 គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានឲ្យខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។
26 អ្នកណាមានជ័យជំនះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ចុងបញ្ចប់ យើងនឹងឲ្យអ្នកនោះមានអំណាចគ្រប់គ្រងលើប្រជាជាតិនានា
27 គេនឹងដឹកនាំប្រជាជាតិទាំងនោះដោយដំបងដែក ដូចគេកម្ទេចភាជន៍ធ្វើពីដីឥដ្ឋ។
28 អ្នកនោះមានអំណាចដូចអំណាចដែលយើងបានទទួលពីព្រះបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកឲ្យអ្នកនោះ។
29 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។