វិវរណៈ 21:14-20 KHSV

14 កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក*​ទាំង​ដប់‌ពីរ​របស់​កូន​ចៀម។

15 ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។

16 ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ គឺ​មាន​ទទឹង និង​បណ្ដោយ​ស្មើ​គ្នា។ ទេវតា​បាន​យក​ដើម​ត្រែង​នោះ​មក​វាស់​ក្រុង ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ពាន់​ស្ដាដ​។ បណ្ដោយ ទទឹង និង​កំពស់ មាន​ប្រវែង​ស្មើៗ​គ្នា។

17 ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កំពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។

18 កំពែង​ក្រុង​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស ហើយ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ដែល​ភ្លឺ​ថ្លា​ដូច​កែវ​សុទ្ធ។

19 គ្រឹះ​របស់​កំពែង​ក្រុង​មាន​តុប‌តែង​ទៅ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង គ្រឹះ​ទី​មួយ​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស គ្រឹះ​ទី​ពីរ​ធ្វើ​ពី​ត្បូង​កណ្ដៀង គ្រឹះ​ទី​បី​ធ្វើ​ពី​ត្បូង​មោរ៉ា គ្រឹះ​ទី​បួន​ធ្វើ​ពី​កែវ‌មរកត

20 គ្រឹះ​ទី​ប្រាំ​ធ្វើ​ពី​ត្បូង​ដៃ‌រគៀម គ្រឹះ​ទី‌ប្រាំ​មួយ​ធ្វើ​ពី​ត្បូង​ទទឹម គ្រឹះ​ទី​ប្រាំ‌ពីរ​ធ្វើ​ពី​ត្បូង​ប៊ុត‌លឿង គ្រឹះ​ទី​ប្រាំ‌បី​ធ្វើ​ពី​ត្បូង​បេរីល គ្រឹះ​ទី​ប្រាំ‌បួន​ធ្វើ​ពី​ត្បូង​ថៃលឿង គ្រឹះ​ទី​ដប់​ធ្វើ​ពី​ត្បូង​កែវ‌យក់ គ្រឹះ​ទី​ដប់‌មួយ​ធ្វើ​ពី​ត្បូង​និល‌រ័ត្ន គ្រឹះ​ទី​ដប់‌ពីរ​ធ្វើ​ពី​ត្បូង​ជម្ពូ‌រ័ត្ន។