វិវរណៈ 21:17-23 KHSV

17 ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កំពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។

18 កំពែង​ក្រុង​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស ហើយ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ដែល​ភ្លឺ​ថ្លា​ដូច​កែវ​សុទ្ធ។

19 គ្រឹះ​របស់​កំពែង​ក្រុង​មាន​តុប‌តែង​ទៅ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង គ្រឹះ​ទី​មួយ​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស គ្រឹះ​ទី​ពីរ​ធ្វើ​ពី​ត្បូង​កណ្ដៀង គ្រឹះ​ទី​បី​ធ្វើ​ពី​ត្បូង​មោរ៉ា គ្រឹះ​ទី​បួន​ធ្វើ​ពី​កែវ‌មរកត

20 គ្រឹះ​ទី​ប្រាំ​ធ្វើ​ពី​ត្បូង​ដៃ‌រគៀម គ្រឹះ​ទី‌ប្រាំ​មួយ​ធ្វើ​ពី​ត្បូង​ទទឹម គ្រឹះ​ទី​ប្រាំ‌ពីរ​ធ្វើ​ពី​ត្បូង​ប៊ុត‌លឿង គ្រឹះ​ទី​ប្រាំ‌បី​ធ្វើ​ពី​ត្បូង​បេរីល គ្រឹះ​ទី​ប្រាំ‌បួន​ធ្វើ​ពី​ត្បូង​ថៃលឿង គ្រឹះ​ទី​ដប់​ធ្វើ​ពី​ត្បូង​កែវ‌យក់ គ្រឹះ​ទី​ដប់‌មួយ​ធ្វើ​ពី​ត្បូង​និល‌រ័ត្ន គ្រឹះ​ទី​ដប់‌ពីរ​ធ្វើ​ពី​ត្បូង​ជម្ពូ‌រ័ត្ន។

21 ទ្វារ​ទាំង​ដប់‌ពីរ​ធ្វើ​ពី​កែវ‌មុក្ដា​ដប់‌ពីរ គឺ​ទ្វារ​នីមួយៗ​ធ្វើ​ពី​កែវ‌មុក្ដា​តែ​មួយ​ដុំ។ លាន​របស់​ក្រុង​ធ្វើ​ពី​មាស​សុទ្ធ ភ្លឺ​ថ្លា​ដូច​កែវ។

22 ខ្ញុំ​ពុំ​ឃើញ​មាន​ព្រះ‌វិហារ*​នៅ​ក្នុង​ទីក្រុង​ទេ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រម​ទាំង​កូន​ចៀម​នេះ​ហើយ ដែល​ជា​ព្រះ‌វិហារ​របស់​ក្រុង​នោះ។

23 ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ច័ន្ទ​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។