វិវរណៈ 21:22-27 KHSV

22 ខ្ញុំ​ពុំ​ឃើញ​មាន​ព្រះ‌វិហារ*​នៅ​ក្នុង​ទីក្រុង​ទេ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រម​ទាំង​កូន​ចៀម​នេះ​ហើយ ដែល​ជា​ព្រះ‌វិហារ​របស់​ក្រុង​នោះ។

23 ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ច័ន្ទ​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។

24 ជាតិ​សាសន៍​នានា​នឹង​ដើរ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ ហើយ​ស្ដេច​នានា​នឹង​នាំ​រាជ្យ​ទ្រព្យ​ចូល​មក​ក្នុង​ក្រុង​នោះ​ដែរ។

25 ទ្វារ​ក្រុង​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​នៅ​ទី​នោះ គ្មាន​យប់​ទេ។

26 គេ​នឹង​នាំ​យក​ភោគ​ទ្រព្យ និង​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​ជាតិ​សាសន៍​នានា មក​ដាក់​ក្នុង​ក្រុង​នោះ។

27 គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​បាន​ឡើយ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក ក៏​ពុំ​អាច​ចូល​បាន​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ ទើប​អាច​ចូល​បាន។