វិវរណៈ 22:1-5 KHSV

1 ទេវតា*​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ផ្ដល់​ជីវិត​ថ្លា​ដូច​កែវ‌ចរណៃ ហូរ​ចេញ​មក​ពី​បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម។

2 នៅ​ចំ​កណ្ដាល​លាន​ក្រុងនិង​នៅ​មាត់​ច្រាំង​ទាំង​សង​ខាង​របស់​ទន្លេ​នោះ មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ផ្លែ​ដប់‌ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​មាន​ផ្លែ​រៀង​រាល់​ខែ។ រីឯ​ស្លឹក​ឈើ​នោះ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ប្រជា‌ជាតិ​នានា​ឲ្យ​បាន​ជា។

3 ក្នុង​ក្រុង​នោះ អ្វីៗ​ទាំង​អស់​នឹង​លែង​ត្រូវ​បណ្ដាសា​ទៀត​ហើយ។ បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម ស្ថិត​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​

4 គេ​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ។

5 នៅ​ក្រុង​នោះ គ្មាន​យប់​ទៀត​ទេ គេ​ក៏​លែង​ត្រូវ​ការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ទ្រង់​ជា​ពន្លឺ​បំភ្លឺ​គេ ហើយ​គេ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។