11 អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្តរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗត្រូវគេសម្លាប់ដូចគ្នា គ្រប់ចំនួន។
12 ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម
13 រីឯផ្កាយនៅលើមេឃក៏ធ្លាក់ចុះមកដី ដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។
14 ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។
15 ស្ដេចនានានៅលើផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ ពួកអ្នកងារ និងអ្នកជាទាំងប៉ុន្មាន ក៏នាំគ្នាទៅពួននៅតាមរអាងភ្នំ និងតាមថ្មភ្នំ
16 ទាំងពោលទៅកាន់ភ្នំ និងថ្មថា: ចូររលំសង្កត់លើយើងខ្ញុំមក ចូរជួយលាក់យើងខ្ញុំ ឲ្យផុតពីព្រះភ័ក្ត្ររបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងឲ្យផុតពីព្រះពិរោធរបស់កូនចៀម
17 ដ្បិតថ្ងៃដ៏អស្ចារ្យជាថ្ងៃដែលព្រះអង្គ និងកូនចៀម ទ្រង់ព្រះពិរោធនោះ មកដល់ហើយ គ្មាននរណាអាចរួចខ្លួនបានឡើយ។