វិវរណៈ 7:1-5 KHSV

1 ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា*​បួន​រូប​ឈរ​នៅ​ទិស​ទាំង​បួន​នៃ​ផែន‌ដី។ ទេវតា​ទាំង​នោះ​នាំ​គ្នា​ទប់​ខ្យល់​ទាំង​បួន​ទិស កុំ​ឲ្យ​បក់​បោក​មក​លើ​ផែន‌ដី មក​លើ​សមុទ្រ ឬ​មក​លើ​ដើម​ឈើ​ណា​មួយ​ឡើយ។

2 បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ទៀត​ឡើង​ពី​ទិស​ខាង​កើត​មក ទាំង​កាន់​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ផង។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ទៅ​កាន់​ទេវតា​ទាំង​បួន ដែល​បាន​ទទួល​អំណាច​ធ្វើ​ទុក្ខ​ទោស​ផែន‌ដី និង​សមុទ្រ​ថា៖

3 «សូម​កុំ​អាល​ធ្វើ​ទុក្ខ​ទោស​ផែន‌ដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ចាំ​យើង​បោះ​ត្រា​សម្គាល់​លើ​ថ្ងាស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់​នៃ​យើង​ហើយ​សិន»។

4 ពេល​នោះ ខ្ញុំ​ក៏​ឮ​ថា​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​ត្រា​សម្គាល់ មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ

5 មាន​ត្រា​សម្គាល់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យូដា មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​រូបេន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​កាដ