វិវរណៈ 9:10-16 KHSV

10 កន្ទុយ​របស់​វា​មាន​ទ្រនិច​ដូច​ខ្យា‌ដំរី ហើយ​មាន​អំណាច​នឹង​ឲ្យ​មនុស្ស‌ម្នា​ឈឺ​ចុក​ចាប់ អស់​រយៈ​ពេល​ប្រាំ​ខែ។

11 កណ្ដូប​ទាំង​នោះ​មាន​យមរាជ​ធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបា‌ដូន ជា​ភាសា​ក្រិក​ថា អាប៉ុ‌លីយ៉ូន។

12 លុះ​ទុក្ខ​វេទនា​ទី​មួយ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ពីរ​ទៀត​ក៏​កើត​មក​តាម​ក្រោយ។

13 ទេវតា​ទី​ប្រាំ​មួយ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​បាន​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​នៅ​ជ្រុង​ទាំង​បួន​របស់​អាសនៈ​មាស ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់។

14 សំឡេង​នោះ ពោល​មក​កាន់​ទេវតា​ទី​ប្រាំ​មួយ ដែល​មាន​ត្រែ​នៅ​ដៃ​ថា៖ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​ជាប់​ចំណង​នៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត​នោះ​ទៅ!»។

15 គេ​ក៏​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។

16 ខ្ញុំ​បាន​ឮ​ថា ចំនួន​ទាហាន​ទ័ព​សេះ​នោះ​មាន​ទាំង​អស់​ពីរ​រយ​លាន​នាក់។