វិវរណៈ 9:8-14 KHSV

8 វា​មាន​សក់​វែង​ដូច​សក់​ស្ត្រី ហើយ​មាន​ធ្មេញ​ដូច​ធ្មេញ​សិង្ហ។

9 វា​មាន​គ្រឿង​ក្រោះ​ដូច​អាវ‌ក្រោះ​ធ្វើ​ពី​ដែក។ ពេល​វា​ហើរ ស្នូរ​ស្លាប​របស់​វា​លាន់​ឮ​សន្ធឹក ដូច​រទេះ​ទឹម​ដោយ​សេះ​ជា​ច្រើន​បោល​ទៅ​ធ្វើ​សឹក​សង្គ្រាម។

10 កន្ទុយ​របស់​វា​មាន​ទ្រនិច​ដូច​ខ្យា‌ដំរី ហើយ​មាន​អំណាច​នឹង​ឲ្យ​មនុស្ស‌ម្នា​ឈឺ​ចុក​ចាប់ អស់​រយៈ​ពេល​ប្រាំ​ខែ។

11 កណ្ដូប​ទាំង​នោះ​មាន​យមរាជ​ធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបា‌ដូន ជា​ភាសា​ក្រិក​ថា អាប៉ុ‌លីយ៉ូន។

12 លុះ​ទុក្ខ​វេទនា​ទី​មួយ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ពីរ​ទៀត​ក៏​កើត​មក​តាម​ក្រោយ។

13 ទេវតា​ទី​ប្រាំ​មួយ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​បាន​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​នៅ​ជ្រុង​ទាំង​បួន​របស់​អាសនៈ​មាស ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់។

14 សំឡេង​នោះ ពោល​មក​កាន់​ទេវតា​ទី​ប្រាំ​មួយ ដែល​មាន​ត្រែ​នៅ​ដៃ​ថា៖ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​ជាប់​ចំណង​នៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត​នោះ​ទៅ!»។