ដានីយ៉ែល 1:1-7 KHOV

1 នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​យេហូ‌យ៉ា‌គីម ជា​ស្តេច​យូដា នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម

2 នោះ​ព្រះ‌អម្ចាស់​ទ្រង់​ប្រគល់​យេហូ‌យ៉ា‌គីម ជា​ស្តេច​យូដា​ទៅ​ក្នុង​កណ្តាប់​ដៃ​នេប៊ូ‌ក្នេសា ព្រម​ទាំង​គ្រឿង​ប្រដាប់​១​ភាគ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ផង ហើយ​ទ្រង់​ក៏​ដឹក‌នាំ​ទៅ​ឯ​ស្រុក​ស៊ីណើរ ដាក់​ក្នុង​វិហារ​របស់​ព្រះ​នៃ​ទ្រង់ គឺ​បាន​នាំ​យក​គ្រឿង​ប្រដាប់​ទាំង​នោះ​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ​នៃ​ខ្លួន

3 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ដល់​អាស‌ផ្នាស ជា​នាយ​លើ​ពួក​កំរៀវ​របស់​ទ្រង់ ឲ្យ​នាំ​ពូជ​ស្តេច និង​ពួក​មាន​ត្រកូល​ខ្ពស់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចូល​មក

4 គឺ​ជា​មនុស្ស​កំឡោះៗ​ដែល​ឥត​មាន​ខ្ចោះ​អ្វី​សោះ ជា​អ្នក​ដែល​មាន​រូប​រាង​ល្អ ហើយ​ចេះ​ស្ទាត់​ក្នុង​គ្រប់​ទាំង​ចំណេះ ឆាប់​យល់​ខាង​សេចក្ដី​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ និង​អស់​ទាំង​អ្នក​ដែល​មាន​ដំរិះ អាច​ធ្វើ​ការ‌ងារ​ក្នុង​ដំណាក់​ស្តេច​បាន ក៏​ប្រាប់​ឲ្យ​លោក​បង្រៀន​គេ​តាម​វិជ្ជា​នឹង​ភាសា​របស់​សាសន៍​ខាល់ដេ

5 ស្តេច​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង​ចែក​ដល់​គេ​ជា​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ផង ហើយ​ឲ្យ​ចិញ្ចឹម​គេ​យ៉ាង​ដូច្នោះ​គ្រប់​៣​ឆ្នាំ ដើម្បី​កាល​ណា​សំរេច​ពេល​កំណត់​ហើយ នោះ​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ស្តេច

6 រីឯ​ក្នុង​ពួក​អ្នក​ទាំង​ប៉ុន្មាន​នោះ មាន​ពួក​យូដា​ខ្លះ គឺ​មាន​ដានី‌យ៉ែល​១ ហាណានា​១ មីសា‌អែល​១ និង​អ័សារា​១

7 ឯ​ចៅ‌ហ្វាយ​លើ​ពួក​កំរៀវ លោក​ឲ្យ​មាន​ឈ្មោះ​ផ្សេង​វិញ គឺ​លោក​ឲ្យ​ដានី‌យ៉ែល​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឲ្យ​ហាណានា​មាន​ឈ្មោះ​ថា សាដ្រាក់ ឲ្យ​មីសា‌អែល​មាន​ឈ្មោះ​ថា មែសាក់ ហើយ​ក៏​ឲ្យ​អ័សារា​មាន​ឈ្មោះ​ថា អ័បេឌ-នេកោ។